ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។
ពួកចៅហ្វាយ 9:51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅកណ្ដាលក្រុងនោះ មានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅក្នុងទីក្រុងនោះមានប៉មមួយយ៉ាងមាំ ឯប្រជាជនទាំងអស់គ្នា ទាំងប្រុសទាំងស្រី រួមទាំងពួកមេដឹកនាំនៅក្រុងនោះទាំងប៉ុន្មាន នាំគ្នារត់ទៅជ្រកនៅប៉មនោះ ហើយបិទទ្វារជិត រួចឡើងទៅលើកំពូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនៅក្នុងទីក្រុងនោះ មានប៉ម១មាំមួនណាស់ ឯពួកមនុស្សនៅក្រុងទាំងអស់គ្នា ទាំងប្រុសទាំងស្រី គេក៏រត់ទៅជ្រកនៅប៉មនោះ រួចបិទទ្វារនាំគ្នាឡើងទៅដល់កំពូល អាល់គីតាប នៅកណ្តាលក្រុងនោះមានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។ |
ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។