បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
ពួកចៅហ្វាយ 9:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីម៉ាឡេក និងក្រុមដែលនៅជាមួយគាត់ នាំគ្នាទៅស្ទាក់នៅមាត់ទ្វារក្រុង ក្នុងពេលដែលក្រុមពីរទៀតកំពុងតែដេញប្រហារជីវិតអស់អ្នកដែលនៅតាមវាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីម៉្មាឡិច និងពួកទ័ពមួយក្រុមដែលនៅជាមួយគាត់ ក៏រត់ទៅខាងមុខ ហើយឈរនៅមាត់ទ្វារក្រុង ចំណែកឯទ័ពពីរក្រុមទៀត សម្រុកចូលទៅវាយប្រហារអស់អ្នកដែលនៅតាមទីវាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោក នឹងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ អាល់គីតាប លោកអប៊ីម៉ាឡេក និងក្រុមដែលនៅជាមួយគាត់ នាំគ្នាទៅស្ទាក់នៅមាត់ទ្វារក្រុង ក្នុងពេលដែលក្រុមពីរទៀតកំពុងតែដេញប្រហារជីវិតអស់អ្នកដែលនៅតាមវាល។ |
បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា: ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឲ្យធ្វើ ជាស្ដេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះ ដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង!
បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។
គាត់ក៏ប្រមូលទាហានរបស់គាត់មក ចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែមចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។
លោកអប៊ីម៉ាឡេកវាយទីក្រុងពេញមួយថ្ងៃ ទើបដណ្ដើមយកទីក្រុងបាន។ គាត់សម្លាប់ប្រជាជននៅក្នុងទីក្រុង ហើយបំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។