ឱព្រះជាម្ចាស់អើយ សូមកុំនៅសម្ងំស្ងៀមឡើយ! ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកម្រើកដូច្នេះ!
ពួកចៅហ្វាយ 8:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសេបាស និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសេបាស នឹងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើង សំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស នឹងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។ អាល់គីតាប ស្តេចសេបា និងស្តេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃអ្នកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្តេចសេបាស និងស្តេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ |
ឱព្រះជាម្ចាស់អើយ សូមកុំនៅសម្ងំស្ងៀមឡើយ! ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកម្រើកដូច្នេះ!
សូមដាក់ទោសអ្នកដឹកនាំរបស់គេ ដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹប និងស្ដេចសៀប ហើយដាក់ទោសមេរបស់គេ ដូចព្រះអង្គបានដាក់ទោសសេបា និងសាល់មូណាដែរ
នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក
លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរ-កនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។
ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់ឲ្យជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។
បន្ទាប់មក លោកបង្គាប់ទៅយេធើរ ជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាច ដោយខ្លួននៅក្មេងពេក។
ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។
ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទុំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។
ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
បន្ទាប់មក ពួកគេសម្រុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យស្ដេចតក់ស្លុតយ៉ាងខ្លាំង ។
កាលសេនាកាន់គ្រឿងសស្ត្រារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។