លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្សដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។
ពួកចៅហ្វាយ 4:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្នុងភួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងយ៉ាអែលបានចេញមកទទួលស៊ីសេរ៉ា ទាំងពោលពាក្យថា៖ «សូមអញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលផ្ទះនាងខ្ញុំសិន កុំខ្លាចអី!» ដូច្នេះ គាត់ក៏ចូលទៅក្នុងត្រសាលជាមួយនាង ហើយនាងយកភួយមកគ្រប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូលលោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ អាល់គីតាប ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្រោមភួយ។ |
លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្សដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។
រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។
ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។