លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
ស៊ីសេរ៉ាក៏ប្រមូលរទេះរបស់លោកទាំងអស់ គឺរទេះដែកទាំងប្រាំបួនរយគ្រឿង និងពលទ័ពដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម រហូតដល់ស្ទឹងគីសុន។
នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាឲ្យនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយេសរាល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។
ព្រះអម្ចាស់គង់នៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងធ្វើអំពីដែក។
មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
យើងនឹងទាក់ទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្ដេចយ៉ាប៊ីន ព្រមទាំងរទេះចម្បាំង និងកងទ័ពរបស់គេ ឲ្យមកច្បាំងនឹងអ្នកនៅត្រង់ទឹកជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក”»។
ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភណ្ឌអ្វីសោះឡើយ។