ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។
និក្ខមនំ 38:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ អាល់គីតាប រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ |
ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។
ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន តម្ពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។