ពួកគេដាក់ថ្នាំបំពុលនៅក្នុង ម្ហូបអាហាររបស់ទូលបង្គំ ហើយនៅពេលទូលបង្គំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យទូលបង្គំទៅវិញ។
ពួកគេបានឲ្យទឹកប្រមាត់ដល់ទូលបង្គំជាអាហារ ហើយឲ្យទូលបង្គំផឹកទឹកខ្មេះ សម្រាប់ការស្រេករបស់ទូលបង្គំ។
គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ខ្ញុំ ហើយនៅពេលខ្ញុំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យខ្ញុំទៅវិញ។
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សម្រាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សម្រាលទុក្ខពួកគេឡើយ។
ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលស្ដីអំពីពួកព្យាការីថា៖ «យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល ដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញ ស្រុកទាំងមូល ព្រោះតែពួកព្យាការី នៅក្រុងយេរូសាឡឹមនេះឯង»។
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសម្ងំចាំស្លាប់នៅទីនោះ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ធ្វើឲ្យយើងវិនាស ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។
ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។
នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។ «ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!»
គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។
រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។
គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។
មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ
ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារិកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្ដី ខ្ញុំនៅតែមានសេចក្ដីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។