ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច និងប្រទានអាហារពីស្ថានសួគ៌ មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
ជនគណនា 11:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសន្សើមធ្លាក់មកលើជំរំនៅពេលយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ អាល់គីតាប ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។ |
ពួកគេសុំអាហារ ព្រះអង្គប្រទានសត្វក្រួច និងប្រទានអាហារពីស្ថានសួគ៌ មកឲ្យគេបរិភោគយ៉ាងឆ្អែតបរិបូណ៌។
លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។
ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ