ក្នុងអំឡុងពេលសែសិបឆ្នាំ ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
ចោទិយកថា 8:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្លៀកបំពាក់របស់អ្នកមិនបានសឹកនៅលើខ្លួនសោះ ហើយជើងរបស់អ្នកក៏មិនបានពងដែរ ក្នុងរយៈពេលសែសិបឆ្នាំនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំលៀកបំពាក់ឯងមិនបានសឹកនៅលើខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង អាល់គីតាប ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ |
ក្នុងអំឡុងពេលសែសិបឆ្នាំ ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គតាមថែរក្សាអ្នក ក្នុងពេលអ្នកធ្វើដំណើរនៅវាលរហោស្ថានដ៏ធំនេះ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
អ្នករាល់គ្នាមិនបានបរិភោគនំប៉័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាមែន”។