មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
ចោទិយកថា 10:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅនៅស្រុកអេស៊ីព្ទដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ អាល់គីតាប អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ |
មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
ត្រូវបែងចែកដីនេះជាចំណែកមត៌ក ដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។
ដូច្នេះ ជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីឲ្យគេក្នុងកុលសម្ព័ន្ធនោះ ទុកជាចំណែកមត៌កផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។
ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
កុំស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិតពួកគេជាបងប្អូនបង្កើតរបស់អ្នក ហើយក៏កុំស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិតអ្នកធ្លាប់រស់នៅក្នុងស្រុករបស់គេ។
កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បាន»។