ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា គេ​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេច​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា​បាន​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត​ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌ជន្ម​សែ‌សិប​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​ដាវីឌ។

សូមមើលជំពូក

អាល់គីតាប

ពេល​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​មាន​អាយុ​សែ‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ទត។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។


រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម


ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម នឹង​ពួក​បេន‌យ៉ាមីន ហើយ​នឹង​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់


ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ