ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​ជា​ពួក​ញាតិ ហើយ​ជា​សាច់​ឈាម​នឹង​យើង​ផង ហេតុ​អ្វី​បាន​ជា​នៅ​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​ដូច្នេះ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​លោក​ជា​បងប្អូន និង​ជា​សាច់‌ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

អស់​លោក​ជា​បង‌ប្អូន និង​ជា​សាច់​ញាតិ​របស់​ស្តេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​វិញ​នោះ​ឡើយ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដាម​ក៏​ថា នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ នឹង​ត្រូវ​ហៅ​ថា «ស្ត្រី» ពី​ព្រោះ​បាន​យក​ចេញ​ពី​បុរស​មក


ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។


នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​មក​គាល់​ស្តេច ទូល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យូដា ជា​បង​ប្អូន​យើង​ខ្ញុំ បាន​ទាក់​ព្រះ‌ទ័យ​ព្រះ‌ករុណា ដោយ​ចំឡង​ទ្រង់ ព្រម​ទាំង​ព្រះ‌រាជ​វង្សា​ទាំង​ប៉ុន្មាន នឹង​បណ្តា​ពួក​ទ័ព​ទ្រង់ ឆ្លង​ទន្លេ​យ័រដាន់​មក​ដូច្នេះ


ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ឆ្លើយ​ទៅ​ពួក​អ៊ីស្រាអែល​ថា គឺ​ពី​ព្រោះ​ស្តេច​ជា​ញាតិ‌វង្ស​ជិត‌ដិត​នឹង​យើង​ទេ​តើ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អាក់‌អន់​ចិត្ត​ដោយ​ព្រោះ​ការ​នេះ តើ​យើង​បាន​បរិភោគ​អ្វី​ដែល​ត្រូវ​ឲ្យ​ស្តេច​បង់‌ខាត ឬ​ទ្រង់​បាន​ប្រទាន​រង្វាន់​អ្វី​មក​យើង​ខ្លះ


គ្រា​នោះ ពូជ​អំបូរ​នៃ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា ទូលបង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា​មួយ​នឹង​ទ្រង់​ដែរ


សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង


ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្ដី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន


ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​របស់​រូប​អង្គ នឹង​សាច់​ឆ្អឹង​ទ្រង់


សូម​ខ្សឹប​ដាក់​ត្រចៀក​នៃ​ពួក​មនុស្ស​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​តើ​ណា​វិសេស​ជាង​ណា សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​យ៉ាង​នេះ​ទៀត គឺ​ថា​ខ្ញុំ​នេះ​ជា​សាច់​ឈាម​នឹង​អ្នក​រាល់​គ្នា​ដែរ