អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
២ សាំយូអែល 17:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកអ៊ីស្រាអែល នឹងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡុមបានបោះទ័ពនៅស្រុកកាឡាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអាប់សាឡុម និងពួកអ៊ីស្រាអែលបានបោះទ័ពនៅស្រុកកាឡាដ។ អាល់គីតាប ស្តេចអាប់សាឡុម និងពួកអ៊ីស្រអែលបានបោះទ័ពនៅស្រុកកាឡាដ។ |
អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ នឹងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
ដូច្នេះពួកបណ្តាទ័ព ក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម
នេះជាចំណែកដែលគេបានចែកដល់ពូជអំបូរម៉ាន៉ាសេ ដ្បិតគាត់ជាកូនច្បងរបស់យ៉ូសែប ឯម៉ាគារជាកូនច្បងរបស់ម៉ាន៉ាសេ ហើយជាឪពុករបស់កាឡាត គាត់បានស្រុកកាឡាត នឹងស្រុកបាសាន ដោយព្រោះគាត់ជាអ្នកថ្នឹកច្បាំង