២ របាក្សត្រ 8:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបំរើសំរាប់ការទ្រង់ទេ គេសុទ្ធតែជាមនុស្សចំបាំង នឹងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចំបាំង នឹងពួកពលសេះរបស់ទ្រង់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបម្រើសម្រាប់ការងាររបស់ព្រះអង្គទេ គេសុទ្ធតែជាអ្នកចម្បាំង និងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចម្បាំង និងពួកពលសេះរបស់ព្រះអង្គវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចម្បាំង និងកងពលសេះ។ អាល់គីតាប ស្តេចស៊ូឡៃម៉ានពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រអែលធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចំបាំង និងកងពលសេះ។ |
ព្រមទាំងពួកកូនចៅគេ ដែលសល់នៅក្នុងស្រុក គឺដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញបង់ នោះសាឡូម៉ូនទ្រង់បានកេណ្ឌទុកជាបាវបំរើ ដរាបដល់សព្វថ្ងៃនេះ
តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា
ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ។