ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
២ របាក្សត្រ 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏សង់អស់ទាំងទីក្រុងឡើង ជាទីក្រុងដែលហ៊ីរ៉ាមបានប្រគល់មកវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែល អាស្រ័យនៅក្នុងទីក្រុងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានសង់អស់ទាំងទីក្រុង ដែលស្ដេចហ៊ីរ៉ាមបានប្រគល់ឲ្យឡើងវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលរស់នៅក្នុងទីក្រុងទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រាអែលទៅរស់នៅ។ អាល់គីតាប គាត់សង់ក្រុងទាំងប៉ុន្មានដែលស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានជូននោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រអែលទៅរស់នៅ។ |
ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
លុះកន្លងទៅបាន២០ឆ្នាំហើយ គឺអស់ពេលដែលសាឡូម៉ូនកំពុងតែស្អាងព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងដំណាក់របស់ទ្រង់