ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត នឹង​អូបាឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាការី នឹង​មស៊ូឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​បញ្ជឿន​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន‌ប្រសប់​នឹង​លេង​ភ្លេង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបា‌ឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាកា‌រី និង​មស៊ូ‌ឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​ត្រួត​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន​ប្រសប់​នឹង​លេង​ភ្លេង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​អូបា‌ឌា ជា​ក្រុម​លេវី មក​ពី​អំបូរ​ម៉្រារី។ លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រី‌ករ​យ៉ាង​ជំនាញ។

សូមមើលជំពូក

អាល់គីតាប

មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​បា‌ឌា ជា​ក្រុម​លេវី​មក​ពីអំបូរ​ម៉្រារី។ លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រី‌ករ​យ៉ាង​ជំនាញ។

សូមមើលជំពូក



២ របា‌ក្សត្រ 34:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី


មួយ​ទៀត​គេ​មិន​បាន​គិត​នឹង​ពួក​អ្នក ដែល​គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ សំរាប់​ចំណាយ​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ‌ត្រង់


ប៉ុន្តែគេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់។


មាន​ទាំង​ហេម៉ាន នឹង​យេឌូថិន​នៅ​ជា​មួយ​ដែរ ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ​ផង ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច


មាន​៤​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ ៤​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សំរាប់​ការ​ច្រៀង​សរសើរ


រួច​នាំ​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដង្វាយ​១​ភាគ​ក្នុង​១០ នឹង​ដង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណានា ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ នឹង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទី​២


នោះ​យេសួរ នឹង​ពួក​កូន​ចៅ ហើយ​បង​ប្អូន​លោក កាឌមាល នឹង​កូន​ចៅ​លោក ដែល​ជា​ពួក​យូដា នឹង​ពួក​កូន​របស់​ហេណា‌ដាឌ ព្រម​ទាំង​កូន​ចៅ​គេ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ផង ក៏​ប្រឹង‌ប្រែង​ត្រួត​មើល​ពួក​ជាង ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។


នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ នឹង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន


មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។


ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន នឹង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់


រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ‌ត្រង់