ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 31:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀតទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ នឹង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

ស្តេច​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



២ របា‌ក្សត្រ 31:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ពួក​ប្រុសៗ​ដែល​បាន​កត់​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​តែ​ត្រូវ​ការ​រាល់​តែ​ថ្ងៃ សំរាប់​ការ‌ងារ​ដែល​ផ្ញើ​ទុក​នឹង​គេ​តាម​វេន​រៀង​ខ្លួន


ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង នឹង​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង


ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង


គេ​នឹង​មាន​ចំណែក​បរិភោគ​ស្មើ​គ្នា ក្រៅ​ពី​ដំឡៃ​កេរ‌អាករ​របស់​ឪពុក ដែល​គេ​បាន​លក់​ហើយ។


រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រិត្យ‌វិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជា‌ជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ក៏​ដោយ