ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក
២ របាក្សត្រ 29:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ នឹងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី នឹងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា នឹងអេដែន ជាកូនយ៉ូអា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុន មានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។ អាល់គីតាប ពេលនោះកូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុន មានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មា មានលោកអេដេន ជាកូនរបស់លោកយ៉ូអា។ |
ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក
ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី នឹងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី នឹងម៉ាថានា
រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត នឹងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះ នៅក្រោមអំណាចកូណានា នឹងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា នឹងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
នៅក្រោមអំណាចលោក នោះមានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា នឹងសេកានា ដែលនៅអស់ទាំងទីក្រុងរបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនគេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់