២ របាក្សត្រ 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ម៉ាស៊ីយ៉ាបានប្រមូលពួកយូដា ឲ្យមករួមផ្គុំគ្នាតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើមួយពាន់នាក់ និងមេលើមួយរយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់។ រាប់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឃើញមានមនុស្សជ្រើសរើសបីសែននាក់ ដែលសុទ្ធតែអាចទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។ អាល់គីតាប ស្តេចអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មកស្តេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណានដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។ |
រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ នឹងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់
រីឯកាលរេហូបោម ទ្រង់មកដល់យេរូសាឡិមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ នឹងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំង នឹងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ
ដូច្នេះ ទ្រង់មានបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ នឹងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ា ជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចំរើនផង
អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែលនឹងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែលហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប
ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកំឡាំងយ៉ាងរឹងរបឹង សំរាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ
គឺលោករើសយកមនុស្ស ដែលប៉ិនប្រសប់ក្នុងពួកអ៊ីស្រាអែលទាំងអស់ តាំងឡើងឲ្យធ្វើជាមេត្រួតត្រាលើបណ្តាជនទាំងឡាយ ជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ដូច្នោះ
ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ គឺគ្រប់ទាំងមនុស្សក្នុងសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបាន នោះឯង ហើយនឹងអើរ៉ុន ត្រូវរាប់គេតាមពួកកងរបស់គេ
ទ្រង់នឹងដំរូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ នឹងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចំរូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ នឹងប្រដាប់សំរាប់រាជរថទ្រង់