ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 23:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅហ្វាយ​លើ​បណ្តាជន នឹង​ពួក​អ្នក​ស្រុក​ទាំង​អំបាល‌ម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​ដំកល់​លើ​បល្ល័ង្ក‌រាជ្យ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្ដា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាល‌ម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​គាត់​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ស្តេច​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​អញ្ជើញ​ស្តេច​អង្គុយ​នៅ​លើ​បល្ល័ង្ក​រាជ្យ។

សូមមើលជំពូក



២ របា‌ក្សត្រ 23:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​នាំ​យក​ពួក​មេ‌ទ័ព ពួក​នាយ នឹង​ពួក​ថ្មើរ​ជើង ព្រម​ទាំង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទៅ​ដង្ហែ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ដំណាក់​ហ្លួង តាម​ផ្លូវ​ទ្វារ​កំផែង ជា​ទី​របស់​ពួក​ចាំ​យាម ហើយ​ទ្រង់​ក៏​ឡើង​គង់​លើ​បល្ល័ង្ក‌រាជ្យ


ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ គឺ​ស្តេច​នេះ​ហើយ ដែល​ធ្វើ​ទ្វារ​កំផែង​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


នោះ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់