ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 12:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ងាក​បែរ​ចេញ​ពី​ទ្រង់​ទៅ ប្រយោជន៍​មិន​ឲ្យ​ទ្រង់​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​១​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​ព្រះ‌យេហូវ៉ា​ក៏​ដក​សេចក្ដី​ក្រោធ​ចេញ​ពី​ទ្រង់ មិន​បាន​បំផ្លាញ​ទ្រង់​ឲ្យ​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​មួយ​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ព្រះ‌បាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ស្ដេច ហើយ​ក៏​មិន​បំផ្លាញ​ស្ដេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ដោយ​ស្តេច​រ៉ូបោម​ដាក់​ខ្លួន អុលឡោះ‌តាអាឡា​លែង​ខឹង​នឹង​ស្តេច ហើយ​ក៏​មិន​បំផ្លាញ​ស្តេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត​ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្តី​ល្អ​ខ្លះៗ​ដែរ។

សូមមើលជំពូក



២ របា‌ក្សត្រ 12:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ‌សិន​ជា​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ទ្រង់​នឹង​បំផ្លាញ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ដល់​ទី​ក្រុង ដោយ​ព្រោះ​មនុស្ស​សុចរិត​៥០​នាក់​ដែល​នៅ​ទី​នោះ​ទេ​ឬ​អី


ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោមមាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល


នៅ​វេលា​ណា​ដែល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ទ័ព​រក្សា​អង្គ ក៏​កាន់​ខែល​ទាំង​នោះ​មក រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​នៃ​ពួក​ទ័ព​រក្សា​អង្គ​វិញ


ប៉ុន្តែឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។


ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ


នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


គឺ​នឹក​ពី​សេចក្ដី​នេះ​ថា កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ


ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫទ័យ​ទេ


យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ទ្រង់​មិន​បាន​អត់​ទោស​ឲ្យ​ទេ


ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់