២ របាក្សត្រ 11:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងនាងនោះ ទ្រង់ក៏យកនាងម្អាកា ជាបុត្រីអាប់សាឡំម នាងនោះបង្កើតអ័ប៊ីយ៉ា អ័ថាយ ស៊ីសា នឹងសឡូមិតថ្វាយទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ទ្រង់បានអភិសេកជាមួយនាងម្អាកា បុត្រីអាប់សាឡុម ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺអ័ប៊ីយ៉ា អ័ថាយ ស៊ីសា និងសឡូមិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។ អាល់គីតាប ក្រោយមកស្តេចរេហូបោមបានតែងតាំងជាមួយនាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម។ នាងប្រសូតបានកូនបួននាក់ គឺសម្តេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។ |
រេហូបោមទ្រង់ស្រឡាញ់នាងម្អាកា ជាបុត្រីអាប់សាឡំម លើសជាងអស់ទាំងភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់ (ដ្បិតទ្រង់បានយកភរិយា១៨ នឹងអ្នកម្នាង៦០ ក៏បង្កើតបានបុត្រា២៨អង្គ នឹងបុត្រី៦០អង្គ)
រេហូបោមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
នៅឆ្នាំទី១៨ ក្នុងរាជ្យស្តេចយេរ៉ូបោម នោះអ័ប៊ីយ៉ាចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
ទ្រង់ក៏សោយរាជ្យ៣ឆ្នាំ នៅក្រុងយេរូសាឡិម ព្រះមាតាទ្រង់ព្រះនាមជាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ អ័ប៊ីយ៉ា នឹងយេរ៉ូបោមក៏ច្បាំងគ្នាដែរ