ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 11:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ នឹង​កេរ្តិ៍អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម នឹង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​លេវី​បាន​ចាក​ចោល​ពី​ទី​លំនៅ និង​កេរ‌អាករ​របស់​គេ មក​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រោះ​យេរ៉ូ‌បោម និង​កូន​ចៅ​របស់​ទ្រង់​បាន​បោះ‌បង់​គេ​ចោល មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទៀត​ទេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ស្តេច​យេរ៉ូ‌បោម ព្រម​ទាំង​កូន​មិន​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា​ទេ។

សូមមើលជំពូក



២ របា‌ក្សត្រ 11:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តាជន​ទាំង‌ឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ


ឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល គេ​ក៏​ចេញ​ពី​ស្រុក​របស់​ខ្លួន​មូល​មក​ឯ​ទ្រង់​ទាំង​អស់


តើ​ឯង​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​អើរ៉ុន នឹង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ​អី ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ នឹង​ចៀម​ឈ្មោល​៧​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន


ឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​ឯង​រាល់​គ្នា​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​យក​យ៉ាង​ច្រើន ពី​ពួក​ណា​ដែល​មាន​ទី​ក្រុង​ច្រើន ហើយ​យ៉ាង​តិច​ពី​ពួក​ណា​ដែល​មាន​តិច ត្រូវ​ឲ្យ​គ្រប់​គ្នា​ចែក​ទី​ក្រុង​ទាំង​នោះ ដល់​ពួក​លេវី តាម​មរដក​ដែល​ខ្លួន​ទទួល​ហើយ។