ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 5:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នេះ​រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ ដូច្នេះគាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ»។ ដូច្នេះ គាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហា‌ស៊ី ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 5:27
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ នឹង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​១​ដោយ​ខ្លួន ឯ​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្តាជន​នៅ​ស្រុក​នោះ​ផង


រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់


ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ


ឯង​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​សេចក្ដី​ទុច្ចរិត ឯង​រាល់​គ្នា​បាន​ស៊ី​ផល​នៃ​ការ​កុហក​ហើយ ដ្បិត​ឯង​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​នឹង​ចំនួន​ច្រើន​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង


ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ


នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ


ហើយ​ពពក​ក៏​ឡើង​ផុត​ពី​លើ​ត្រសាល​ទៅ​ដែរ នោះ​មើល ម៉ារាម​កើត​ឃ្លង់​ស​ដូច​ហិមៈ អើរ៉ុន​បែរ​មក​មើល​ម៉ារាម​ឃើញ​ថា​កើត​ឃ្លង់​ដូច្នោះ


នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​គេ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ


កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច


តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ


ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។


ហើយ​យ៉ូស្វេ​មាន​ប្រសាសន៍​ថា ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​វេទនា​ដូច្នេះ នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ឯង​វេទនា​វិញ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ចោល​នឹង​ថ្ម ហើយ​ដុត​ទាំង​អស់​ក្នុង​ភ្លើង ព្រម​ទាំង​ចោល​នឹង​ថ្ម​ផង


ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្ដី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្ដី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។