អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
២ ពង្សាវតារក្សត្រ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងមិនដែលឲ្យជើងសាសន៍អ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុក ដែលអញបានឲ្យដល់ពួកឰយុកោគេទៀតឡើយ ឲ្យតែគេបានប្រយ័តនឹងកាន់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់គេ ហើយតាមក្រិត្យវិន័យទាំងអស់ដែលម៉ូសេ ជាអ្នកបំរើអញ បានបង្គាប់ដល់គេផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមិនឲ្យជើងរបស់ពួកអ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេទៀតឡើយ ឲ្យតែគេបានប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់គេ ហើយតាមក្រឹត្យវិន័យទាំងអស់ដែលម៉ូសេជាអ្នកបម្រើយើងបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសេជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។ អាល់គីតាប ប្រសិនបើប្រជាជនអ៊ីស្រអែលកាន់តាមហ៊ូកុំទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសាជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។ |
អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
អញបានដំរូវ ឲ្យពួកអ៊ីស្រាអែល ជារាស្ត្រអញ មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់ផងគេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេ ដូចកាលពីមុន
ហើយអញក៏មិនដែលដកជើងនៃពួកអ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់ពួកឰយុកោឯងរាល់គ្នាទៀតឡើយ ឲ្យតែគេរក្សា ហើយធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ គឺជាក្រិត្យវិន័យទាំងមូល នឹងបញ្ញត្ត ហើយច្បាប់ទាំងប៉ុន្មាន ដែលអញបានឲ្យដោយសារម៉ូសេប៉ុណ្ណោះចុះ
៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត
បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ
គឺអញបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ជំពូក ដើម្បីឲ្យឯងបានសេចក្ដីសុខស្រួល