Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 33:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​អញ​ក៏​មិន​ដែល​ដក​ជើង​នៃ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រិត្យ‌វិន័យ​ទាំង​មូល នឹង​បញ្ញត្ត ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដោយ‌សារ​ម៉ូសេ​ប៉ុណ្ណោះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 យើង​ក៏​មិន​ដែល​ដក​ជើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រឹត្យ‌វិន័យ​ទាំង​មូល និង​បញ្ញត្តិ ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ឲ្យ​តាម​រយៈ​លោក​ម៉ូសេ​ប៉ុណ្ណោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ច្បាប់ និង​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម​រយៈ​ម៉ូសេ នោះ​យើង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​ឲ្យ​ដូនតា​របស់​គេ​ឡើយ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រ‌អែល​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម​រយៈ​ម៉ូសា នោះ​យើង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​ឲ្យ​ដូន‌តា​របស់​គេ​ឡើយ”។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 33:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​បាន​ដំរូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ ដូច​កាល​ពី​ដើម​ទៀត


អញ​បាន​ដំរូវ ឲ្យ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ មាន​ទី​លំនៅ ដើម្បី​ឲ្យ​គេ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​ផង​គេ ឥត​ដែល​ត្រូវ​រើ​ទៅ​ឯ​ណា​ទៀត ពួក​ខូច​អាក្រក់​នឹង​មិន​ពង្រេច‌ពង្រឹល​គេ ដូច​កាល​ពី​មុន


តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា នឹង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។


នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។


ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។


នោះ​អើរ៉ុន នឹង​ពួក​កូន​លោក​ក៏​ធ្វើ​សំរេច​គ្រប់​ការ​ទាំង​អស់ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​ម៉ូសេ។


អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។


ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់


តែ​ឯ​ឯង នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​អញ​វិញ អញ​នឹង​ប្រាប់​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ ឲ្យ​គេ​ទទួល​យក​នោះ


ឯ​អស់​ទាំង​សេចក្ដី​បង្គាប់ ដែល​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​ឲ្យ​ឯង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម