ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ស្តេច​អាសស៊ើរ​ទ្រង់​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​ឯ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់ ដូច​ជា​រាល់​ឆ្នាំ​ទៀត ហេតុ​នោះ​បាន​ជា​ស្តេច​អាសស៊ើរ ក៏​ចាប់​ចង​ទ្រង់​ឃុំ​ទុក​ក្នុង​គុក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ស្តេច​អាស‌ស៊ើរ​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់​ដូច​ជា​រាល់​ឆ្នាំ​ទៀត។ ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ​ចាប់​ទ្រង់​ឃុំ​ទុក​ក្នុង​គុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ស្តេច​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ស្តេច​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្តេច​សូ​ជា​ស្តេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ជូន​ស្តេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្តេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ស្តេច​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា​នេះ ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង


រួច​មក​ស្តេច​អាសស៊ើរ​ទ្រង់​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី​អស់​៣​ឆ្នាំ


មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ


នៅ​រាជ្យ​ទ្រង់ នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន​ក៏​ឡើង​មក ហើយ​យេហូ‌យ៉ាគីម​ក៏​ចុះ​ចូល​ជា​អ្នក​បំរើ​ទ្រង់​អស់​៣​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា បាន​កើត​ឡើង​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​ស្រុក​យូដា ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល​ពី​ចំពោះ​ទ្រង់​ចេញ។


ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៅ។


តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ


គេ​ពោល​ចេញ​តែ​ពាក្យ​ប៉ុណ្ណោះ ដោយ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​គ្នា ហេតុ​នោះមាន​ការ​វិនិច្ឆ័យ​ដុះ​ឡើង​ដូច​ជា​ដើម​ពុល តាម​គន្លង​ក្នុង​ចំការ


អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចំរើន​សេចក្ដី​ភូត‌ភរនឹង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាសស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ


ឥឡូវ​នេះ ស្តេច​ឯង​នៅ​ឯ​ណា ដើម្បី​ឲ្យ​គេ​ជួយ​សង្គ្រោះ​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង​ផង នឹង​ពួក​ចៅ‌ក្រម​របស់​ឯង ដែល​ឯង​បាន​សូម​គេ​ថា សូម​ឲ្យ​យើង​មាន​ស្តេច នឹង​ពួក​ចៅហ្វាយ​ចុះ


អើ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​ពួក​ទាំង​នោះ​មក​ដែរ ហើយ​គេ​នឹង​ត្រូវ​អន់​ថយ​ទៅ ដោយ​ព្រោះ​បន្ទុក​របស់​ស្តេច​នៃ​អស់​ទាំង​ព្រះ‌អម្ចាស់។


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​នឹង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម