ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
១ សាំយូអែល 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសូលឆ្លើយថា បើសិនជាយើងទៅ តើយើងមានអ្វីយកទៅជូនលោក ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណប់របស់ព្រះនោះទេ តើនៅមានអ្វីដែរឬទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសូលឆ្លើយថា៖ «ប្រសិនបើយើងទៅ តើយើងមានអ្វីយកទៅជូនលោក? ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណព្វរបស់ព្រះនោះទេ តើនៅមានអ្វីដែរឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ តើបានអ្វីយកទៅជូនលោក? ក្នុងសំពាយយើងគ្មានសល់នំប៉័ងទេ ហើយយើងក៏គ្មានជំនូនអ្វីសម្រាប់ជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ តើយើងមានអ្វី?»។ អាល់គីតាប លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់អុលឡោះ តើបានអ្វីយកទៅឲ្យគាត់? ក្នុងសំពាយយើងគ្មានសល់នំបុ័ងទេ ហើយយើងក៏គ្មានអំណោយអ្វីសម្រាប់ឲ្យអ្នកជំនិតរបស់អុលឡោះដែរ តើយើងមានអ្វី?»។ |
ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
ចូរនាំយកនំបុ័ង១០ដុំ នឹងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា
នៅគ្រានោះ មានមនុស្សម្នាក់ មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង នឹងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ
រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ
ដូច្នេះ ស្តេចស៊ីរីមានបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប នឹងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់
ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជំរាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ
ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ នឹងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសំឡាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។
សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។