ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 19:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា​មួយ​នឹង​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើ​ការ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា‌មួយ​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើសុំ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​ឪពុក​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ប្រាប់​ឪពុក​អំពី​រឿង​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​ឪពុក​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ប្អូន​ដឹង​ដែរ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 19:3
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ។


បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សំឡាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សំងាត់​ណា​មួយ​ទៅ


តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ


យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​ឲ្យ​សេចក្ដី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​សិន​ជា​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ​អី