ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ចំពោះ​នាង​ហា‌ណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បីអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 1:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ


រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ពោះ​នៃ​ពួក​ដំណាក់​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ព្រោះ​សារ៉ា​ជា​ប្រពន្ធ​អ័ប្រា‌ហាំ។


កាល​រ៉ាជែល​ឃើញ​ថា ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សោះ នោះ​នាង​មាន​ចិត្ត​ច្រណែន​នឹង​បង ហើយ​ក៏​និយាយ​ទៅ​យ៉ាកុប​ថា ចូរ​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ខ្ញុំ​ស្លាប់​ហើយ


នោះ​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​រ៉ាជែល ហើយ​តប​ថា តើ​អញ​ជា​ព្រះ​ឬ​អី ដែល​បាន​បង្ខាំង​មិន​ឲ្យ​ឯង​មាន​កូន​ដូច្នេះ


មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ាមីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។


គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង នឹង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ាមីន


បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់