១ របាក្សត្រ 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ នឹងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករីៗជាកូនមស៊ូឡាមៗ ជាកូនសេផាធាៗ ជាកូនរេហួលៗជាកូនយីបនីយ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករី មីករីជាកូនមស៊ូឡាម មស៊ូឡាមជាកូនសេផាធា សេផាធាជាកូនរេហួល រេហួលជាកូនយីបនីយ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និងជាចៅលារបស់លោកយីបនីយ៉ា។ អាល់គីតាប លោកយីបនេយ៉ា ជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ី ត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និងជាចៅលារបស់លោកយីបនីយ៉ា។ |
នឹងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។