១ របាក្សត្រ 8:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អេហ៊ុឌ (ជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាណាហាត់)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់ អាល់គីតាប រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្តូរទីលំនៅទៅក្រុងម៉ាណាហាត់ |
ឯកូនរបស់យេរ៉ាម្អែល ជាកូនច្បងហេស្រុន នោះគឺរ៉ាម ជាកូនច្បង រួចប៊ូណា អូរេន អូសែម នឹងអ័ហ៊ីយ៉ា
ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ នឹងពួកហាស៊ី-ហាមេនូហូត
ឯកូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ នឹងពួកហាស៊ី-ហាម៉ាន៉ាធី គឺជាពួកសោរីត
ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា នឹងដំបន់នៅជុំវិញ ក្រុងអាលេមែត នឹងដំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត នឹងដំបន់នៅជុំវិញ ទីក្រុងសំរាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស នឹងអ័ហ៊ីសាហារ
គឺណាម៉ាន អ័ហ៊ីយ៉ា នឹងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា នឹងអ័ហ៊ីហ៊ូឌ
លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត