Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 2:54 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ឯ​កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ នឹង​ពួក​ហាស៊ី-ហាម៉ា‌ន៉ាធី គឺ​ជា​ពួក​សោរីត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ណាធី គឺ​ជា​ពួក​សោរីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 រីឯ​កូន​ចៅ​របស់​លោក​សាល‌ម៉ា​គឺ​អ្នក​ភូមិ​បេថ្លេ‌ហិម អ្នក​ភូមិ​នេថូ‌ផា អ្នក​ភូមិ​អាត្រួត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-‌ហាម៉ា‌ណាធី​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សោរីត

សូមមើលជំពូក ចម្លង

អាល់គីតាប

54 រីឯ​កូន​ចៅ​របស់​លោក​សាល‌ម៉ា គឺ​អ្នក​ភូមិ​បេថ្លេ‌ហិម អ្នក​ភូមិ​នេថូ‌ផា អ្នក​ភូមិ​អាត្រួត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-‌ហាម៉ា‌ណាធី ចំនួន​ពាក់​កណ្តាល អ្នក​ភូមិ​សោរីត

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 2:54
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេលែប ជា​កូន​ប្អាណា​ពី​នថូផា អ៊ីត‌តាយ​ជា​កូន​រីបាយ​ពី​គីបៀរ ក្នុង​ពូជ​កូន​ចៅ​បេន‌យ៉ាមីន


ម៉ាហា‌រ៉ាយ ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា ជា​អ្នក​ក្រុង​នថូផា


ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ នឹង​ពួក​ហាស៊ី-ហាមេ‌នូហូត


ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី នឹង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត នឹង​ពួក​អែស‌ថោល


ព្រម​ទាំង​គ្រួពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត នឹង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។


ឯ​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ ហើយ​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រាតា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។


ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។


ពួក​នថូផា មាន​៥៦​នាក់


ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា


ពួក​បេថ្លេ‌ហិម នឹង​ពួក​នថូផា មាន​១៨៨​នាក់


រួច​ចេញ​ពី​ក្រុង​បេត-អែល​ទៅ​ដល់​ក្រុង​លូស ក៏​បណ្តោយ​ទៅ​តាម​ព្រំ​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថារ៉ូត


រីឯ​នៅ​ក្នុង​គ្រា ដែល​ពួក​ចៅហ្វាយ​កំពុង​កាន់‌កាប់​ត្រួត‌ត្រា នោះ​ក៏​កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ​មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​ទាំង​២​នាក់ ទៅ​ស្នាក់​នៅ​ឯ​ស្រុក​ម៉ូអាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម