១ របាក្សត្រ 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេនយ៉ាមីនបង្កើតបេឡាជាកូនច្បង ទីពីរអ័សបេល ទីបីអ័ហ៊ីរ៉ាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេនយ៉ាមីន បង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី អាល់គីតាប លោកពុនយ៉ាម៉ីន បង្កើតបានបេឡាជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី |
នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើសហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សំរាប់ក្រសួងខាងចំបាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។
ឯពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ គឺបេឡា១ ជាអ្នកដែលបង្កើតគ្រួបេឡា អ័សបេល១ ជាអ្នកដែលបង្កើតគ្រួអ័សបេល អេហ៊ីរ៉ាម១ ជាអ្នកដែលបង្កើតគ្រួអេហ៊ីរ៉ាម