ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ហាម៉ូ‌លេ‌កេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ នឹង​ម៉ាឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីស‌ហូដ អបៀ‌ស៊ើរ និង​ម៉ាឡា។

សូមមើលជំពូក

អាល់គីតាប

រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីស‌ហូដ អបៀ‌ស៊ើរ និង​ម៉ាឡា។

សូមមើលជំពូក



១ របា‌ក្សត្រ 7:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ


ហើយ​កូន​របស់​សេមីដា គឺ​អ័ស‌យ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។


ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក


រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ឯ​ទៀត តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ចែក​ឲ្យ​ពួក​កូន​ចៅ​អ័បៀ‌ស៊ើរ ពួក​កូន​ចៅ​ហេលេក ពួក​កូន​ចៅ​អាសរាល ពួក​កូន​ចៅ​ស៊ីគែម ពួក​កូន​ចៅ​ហេភើរ នឹង​ពួក​កូន​ចៅ​សេមីដា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​ប្រុសៗ​របស់​ម៉ាន៉ាសេ ដែល​ជា​កូន​យ៉ូសែប តាម​ជំនួរ​វង្ស


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន


នោះ​គេឌាន​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក


តែ​លោក​ឆ្លើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន ការ​បេះ​សន្សំ​ពេល​ក្រោយ​របស់​ពួក​អេប្រា‌អិម តើ​មិន​មែន​វិសេស​ជាង​ការ​បេះ​ជា​ដំបូង​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ​អី