នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
១ របាក្សត្រ 3:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូថាមមានបុត្រ ព្រះនាមថាអ័ហាស អ័ហាសមានបុត្រ ព្រះនាមថាហេសេគា ហេសេគាមានបុត្រ ព្រះនាមថាម៉ាណាសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាស ព្រះបាទហេសេគា ព្រះបាទម៉ាណាសេ អាល់គីតាប ស្តេចអហាស ស្តេចហេសេគា ស្តេចម៉ាណាសេ |
នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកឰយុកោ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
យ៉ូអាសមានបុត្រ ព្រះនាមជា អ័ម៉ាស៊ាៗមានបុត្រ ព្រះនាមជាអ័សារាៗមានបុត្រព្រះនាមជា យ៉ូថាម
ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ នឹងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសំរាប់ហ្វូងសត្វ
រីឯកាលហេសេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ប៊ីយ៉ា ជាបុត្រីសាការី
លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ