ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដាវីឌ នឹង​សាដុក​ជា​វង្ស​អេលាសារ ហើយ​អ័ហ៊ី‌ម៉ា‌លេក ជា​វង្ស​អ៊ីថាម៉ារ ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សាដុក​ជា​វង្ស​អេលា‌សារ និង​អ័ហ៊ី‌ម៉ាលេក ជា​វង្ស​អ៊ីថា‌ម៉ារ ព្រះបាទ​ដាវីឌ​ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការ‌ងារ​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​ព្រម​ទាំង​អ៊ីមុាំ​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ​បាន​បែង​ចែក​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ។

សូមមើលជំពូក



១ របា‌ក្សត្រ 24:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សេរ៉ាយ៉ា​ជា​ស្មៀន‌ហ្លួង សាដុក នឹង​អ័បៀ‌ថើរ​ជា​សង្គ្រាជ


សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង


ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។


ដាវីឌ​ទ្រង់​ក៏​ហៅ​សាដុក នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ​មក ព្រម​ទាំង​ពួក​លេវី គឺ​អ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹង​អ័មីន៉ា​ដាប់​ផង


ចំណែក​សាដុក​ដ៏​ជា​សង្ឃ នឹង​បង​ប្អូន​លោក ជា​ពួក​សង្ឃ បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់​ត្រង់​គីបៀន


សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌រថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង


ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ស្តេច​ដាវីឌ នឹង​សាដុក អ័ហ៊ី‌ម៉ា‌លេក ហើយ​នៅ​មុខ​ពួក​អ្នក ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ នឹង​ពួក​លេវី ដូច​ជា​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ នឹង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។


រីឯ​ខាង​ពួក​វង្ស​អេលាសារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗយ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលាសារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ១៦​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថាម៉ារ មាន​៨​នាក់​តាម​វង្សា​របស់​ឪពុក​គេ


ឯ​សេម៉ាយ៉ា កូន​នេថា‌នេល ដ៏​ជា​ស្មៀន ជា​អ្នក​ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្តេច នឹង​ពួក​មេ ព្រម​ទាំង​សាដុក​ដ៏​ជា​សង្ឃ នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ នឹង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​១ សំរាប់​អេលាសារ ហើយ​១សំរាប់​អ៊ីថាម៉ារ។


ទ្រង់​ក៏​ដំរូវ​វេន​ពួក​សង្ឃ ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​តាម​ច្បាប់ ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ សំរាប់​នឹង​ពោល​សរសើរ ហើយ​នឹង​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ដែរ តាម​វេន​គេ​នៅ​រាល់​តែ​ទ្វារ ដ្បិត​ដាវីឌ​ជា​អ្នក​សំណប់​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ


ដាវីឌ​ក៏​ទៅ​ឯ​អ័ហ៊ី‌ម៉ា‌លេក​ដ៏​ជា​សង្ឃ នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ា‌លេក ក៏​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា​មួយ​ផង​ដូច្នេះ