តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
១ របាក្សត្រ 2:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាយបង្កើតអេលាប ដែលជាកូនច្បងរបស់អ័ប៊ីន៉ាដាប់ ជាកូនទី២ សាំម៉ាទី៣ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីសាយបង្កើតអេលាប ជាកូនច្បង អ័ប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី អាល់គីតាប លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី |
តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ព្រមទាំងពួកលោកក៏ដើរពេញ១យប់នោះ មកដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
កាលវាបានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាដាវីឌ ក៏សំឡាប់វាបង់
រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ
កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា
គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ