ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 17:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ នៅ​ខណ​ដែល​ឯង​ត្រូវ​ទៅ​ជួប‌ជុំ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ​ពង្ស​ឯង​ឡើង គឺ​ជា​ម្នាក់​ក្នុង​ពួក​កូន​ឯង ហើយ​នឹង​តាំង​រាជ្យ​របស់​អ្នក​នោះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ នៅ​ខណៈ​ដែល​ឯង​ត្រូវ​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ​ពង្ស​ឯង​ឡើង គឺ​ជា​ម្នាក់​ក្នុង​ពួក​កូន​ឯង ហើយ​នឹង​តាំង​រាជ្យ​របស់​អ្នក​នោះ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​នាក់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។

សូមមើលជំពូក



១ របា‌ក្សត្រ 17:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ឯង​នឹង​ទៅ​ឯ​ពួក​ឰយុកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ


បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ នឹង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។


ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ


ប៉ុន្តែមិន​ត្រូវ​ឲ្យ​ឯង​ស្អាង​វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​មក កូន​នោះ​នឹង​ស្អាង​សំរាប់​ឈ្មោះ​អញ​វិញ


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូលបង្គំ​ក្រាប​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ទ្រង់​ឡើង)


អ្នក​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​១​ឲ្យ​អញ ហើយ​អញ​នឹង​ប្រោស​ឲ្យ​រាជ្យ​អ្នក​នោះ​បាន​ស្ថិត‌ស្ថេរ​នៅ ជា​រៀង‌រាប​ដរាប​ទៅ


ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល


ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ


រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ​សម្បត្តិ នឹង​កិត្តិយស​ផង នោះ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា


ប៉ុន្តែឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​វិញ កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដី​ពិត ទ្រង់​ក៏​មិន​ព្រម​ប្រែ​ចេញ​វិញ​ឡើយ គឺ​ថា អញ​នឹង​យក​ម្នាក់ ជា​ផល​ដែល​កើត​ពី​ខ្លួន​ឯង តាំង​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​ឯង


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ របស់​ទ្រង់ ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផង នៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើយ


រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ


ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ