នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។
១ របាក្សត្រ 12:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងពួកកូនចៅអេប្រាអិម មានពីរម៉ឺនប្រាំបីរយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានឈ្មោះល្បីនៅក្នុងជំនួរវង្សរបស់ឪពុកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។ អាល់គីតាប ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមមាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។ |
នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។
រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម នឹងពួកបេនយ៉ាមីន ហើយនឹងលើពួកអ៊ីស្រាអែលទាំងអស់
អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់
ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល
ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានដំរូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច