ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
១ ពង្សាវតារក្សត្រ 15:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្អាសាបានជ្រាប ទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទបាសា ជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយយាងមកគង់នៅក្រុងធើសាវិញ។ អាល់គីតាប កាលស្តេចបាសា ជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយមកនៅក្រុងធើសាវិញ។ |
ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ
គឺនៅឆ្នាំទី៣១ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបាន៦ឆ្នាំ
ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា
៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង