ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​មាន​អ្នក​ណា​ទៀត​អង្គុយ​នៅ​ទី​នោះ ដែល​ក៏​មាន​សេចក្ដី​សំរាប់​នឹង​បើក​សំដែង​ដែរ នោះ​ត្រូវ​ឲ្យ​អ្នក​មុន​ផ្អាក​នៅ​ស្ងៀម​សិន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​មានសេចក្ដីអ្វីមួយ​ត្រូវបាន​បើកសម្ដែង​ដល់​អ្នកផ្សេង​ដែល​នៅ​អង្គុយ ចូរឲ្យ​អ្នក​និយាយ​មុន​ស្ងៀមស្ងាត់​ទៅ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​បើ​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​បាន​ទទួល​ការ​បើកសំដែង​ដែរ​ ចូរ​ឲ្យ​អ្នក​ទីមួយ​នៅ​ស្ងៀម​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះ‌ជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន

សូមមើលជំពូក

អាល់គីតាប

បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​អុលឡោះ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន

សូមមើលជំពូក



១ កូរិន‌ថូស 14:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ខ្ញុំ​បាន​រង់‌ចាំ​ពាក្យ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក​សេចក្ដី​ដែល​ត្រូវ​និយាយ


ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុក‌ដំកើង មាន​សេចក្ដី​បង្រៀន មាន​សេចក្ដី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្ដី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង


ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២​ឬ​៣​នាក់​សំដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ


ដ្បិត​អ្នក​រាល់​គ្នា​មាន​ច្បាប់​នឹង​អធិប្បាយ​បាន​ទាំង​អស់​គ្នា តែ​ត្រូវ​សំដែង​ម្នាក់​ម្តងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​តាម ហើយ​ឲ្យ​គ្រប់​គ្នា​បាន​សេចក្ដី​ទូន្មាន​ដែរ


ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សំដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្ដី​អធិប្បាយ ឬ​សេចក្ដី​បង្រៀន​ណា​មួយ​វិញ