ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​យើង​រអ៊ូរទាំ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​រអ៊ូរទាំ​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​មេបំផ្លាញ​សម្លាប់​។

សូមមើលជំពូក

Khmer Christian Bible

កុំ​រអ៊ូ​រទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូ​រទាំ​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​មច្ចុរាជ​នោះ​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មិន​ត្រូវ​រអ៊ូរទាំ ដូច​ពួក​លោក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​កុំ​រអ៊ូ‌រទាំ​ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វ‌បុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក



១ កូរិន‌ថូស 10:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តាជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស


ព្រះ‌ទ្រង់​ក៏​ចាត់​ទេវតា​១​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាសស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ នឹង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ


គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញ ឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ


បណ្តាជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក


នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង


ពួក​អ្នក​នោះ​ឯង ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ​មក គេ​ក៏​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ការ​ប្រហារ​របស់​ទ្រង់​ទៅ


ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង នឹង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន​នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សំគាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ​បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់


ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។


ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ធ្វើ​បុណ្យ​រំលង ទាំង​រលាស់​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​ពួក​កូន​ច្បង បាន​មក​ពាល់​ដល់​គេ​ឡើយ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។


ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។