គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។
គេបានរាប់ចំនួន ហើយបានថ្លឹងរបស់ទាំងអស់ ហើយគេក៏បានកត់ទុកអ្វីៗទាំងអស់តាមទម្ងន់។
គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
ដូច្នេះ ចូរប្រុងប្រយ័តនឹងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡិម ប្រគល់នៅចំពោះមេពួកសង្ឃ នឹងពួកលេវី ហើយនឹងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ នឹងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
ឯពួកអ្នកដែលបានត្រឡប់ពីសណ្ឋានជាឈ្លើយមកវិញ គេក៏ថ្វាយដង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល១២ឲ្យពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងចៀមឈ្មោល៩៦ កូនចៀម៧៧ នឹងពពែ១២ សំរាប់ជាដង្វាយលោះបាប នោះសុទ្ធតែជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់