អែសរ៉ា 8:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី នឹងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់មកជាមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏មានហាសាបយ៉ា និងយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងសាច់ញាតិរបស់គាត់ ហើយកូនចៅរបស់ពួកគេ ទាំងអស់មាន ២០ នាក់ មកជាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០នាក់។ អាល់គីតាប បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។ |
កូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃឰយុកោគេ
ហើយតាមដែលព្រះហស្តល្អ របស់ព្រះនៃយើងរាល់គ្នា បានសណ្ឋិតលើយើង នោះគេបាននាំមនុស្សម្នាក់ប្រកបដោយប្រាជ្ញា មកឯយើង ពីពួកម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល ព្រមទាំងសេរេប៊ីយ៉ា នឹងកូនចៅ ហើយបងប្អូន ទាំងអស់មាន១៨នាក់
ឯពួកនេធីនិមដែលដាវីឌ នឹងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានដំរូវដោយឈ្មោះរៀងខ្លួន។
រួចមក ខ្ញុំក៏ញែកមេពួកសង្ឃ១២នាក់ចេញទុក គឺសេរេប៊ីយ៉ា នឹងហាសាបយ៉ា ព្រមទាំងបងប្អូនគេ១០នាក់ឯទៀត
បន្ទាប់នឹងគាត់មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានីបានជួសជុល ហើយបន្ទាប់មកទៀត មានហាសាបយ៉ា ជានាយដំរួតលើឃុំកៃឡាមួយចំហៀងបានជួសជុល ជំនួសពួកអ្នកស្រុកគាត់