អែសរ៉ា 8:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ នឹងសាប៊ូឌ ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ និងសាប៊ូឌ ហើយមានប្រុស ៧០ នាក់ មកជាមួយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០នាក់នៅជាមួយលោក»។ អាល់គីតាប ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០ នាក់នៅជាមួយលោក»។ |
ក្នុងពួកកូនចៅអ័ដូនីកាមដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល នឹងសេម៉ាយ៉ា ហើយមានពួកប្រុសៗ៦០នាក់ទៅជាមួយ
ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា យើងរាល់គ្នាក៏ដំឡើងត្រសាលនៅទីនោះ៣ថ្ងៃ កំពុងដែលខ្ញុំត្រួតមើលបណ្តាជន នឹងពួកសង្ឃ តែឥតមានឃើញពួកកូនចៅលេវីណាមួយ នៅទីនោះឡើយ