ដូច្នេះ ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
អេសេគាល 46:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯចៅហ្វាយនឹងចូលតាមផ្លូវថែវនៃទ្វារកំផែងខាងក្រៅ ហើយឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទទេរហូតដល់ល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកបូជាចារ្យ ដើម្បីថ្វាយតង្វាយដុត និងយញ្ញបូជានៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ អាល់គីតាប មេដឹកនាំត្រូវចូលមកតាមច្រកបន្ទប់ល្វែងនៃខ្លោងទ្វារខាងក្រៅ ហើយឈប់នៅចំមាត់ទ្វារ។ គាត់ប្រគល់សត្វឲ្យពួកអ៊ីមុាំ ដើម្បីជូនគូរបានដុត និងគូរបាននៃមេត្រីភាព។ មេដឹកនាំត្រូវក្រាបថ្វាយបង្គំ នៅត្រង់ខ្លោងទ្វារ រួចចេញទៅវិញ។ ត្រូវទុកខ្លោងទ្វារចំហរហូតដល់ល្ងាច។ |
ដូច្នេះ ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី
ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព នឹងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចំរៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ
កាលបានថ្វាយដង្វាយដុតរួចជាស្រេច នោះស្តេច នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
ឯស្តេចទ្រង់ឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រិត្យក្រមសេចក្ដីបន្ទាល់ នឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់ពីចិត្ត អស់ពីព្រលឹង ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនោះ
(ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ នឹងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ)
រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើតនឹងខាងជើងផង។
ហើយនៅបាំងសាចនៃទ្វារកំផែង មានតុ២នៅខាងនេះ ហើយ២ខាងនោះ សំរាប់នឹងសំឡាប់ដង្វាយដុត យញ្ញបូជាលោះបាប នឹងយញ្ញបូជា ដែលថ្វាយដោយព្រោះការរំលង
ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ
យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ