Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 45:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​សង្ឃ​ត្រូវ​យក​ឈាម​ដង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាសនា​ទាំង​៤​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​សង្ឃ​ត្រូវ​យក​ឈាម​តង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​បួន​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បូជា‌ចារ្យ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​គេ​បូជា​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ៊ីមុាំ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​ជា​គូរបាន​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ម៉ាស្ជិទ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 45:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម នោះ​មាន​២​ហត្ថ នឹង​ទទឹង​១​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ នោះ​មាន​៤​ហត្ថ នឹង​ទទឹង​១​ហត្ថ


ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ត្រូវ​ឲ្យ​ឯង​ឲ្យ​គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ


ត្រូវ​ឲ្យ​ឯង​យក​ឈាម​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាសនា​ទាំង​៤ នឹង​នៅ​គន្លាក់​ទាំង​៤​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​សំអាត ហើយ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទ្វារ​កំផែង​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ត្រូវ​បិទ​នៅ​ក្នុង​រវាង​៦​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ


ឯ​ចៅហ្វាយ លោក​នឹង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​នឹង​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ‌បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ដរាប​ដល់​ល្ងាច


ដូច្នេះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​អស់​ទាំង​សេចក្ដី​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​នឹង​គេ គឺ​នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម