នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោល២ដ៏ឥតខ្ចោះ
អេសេគាល 43:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងបានសំអាតអាសនារួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ នឹងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាអ្នកបានសម្អាតអាសនារួចហើយ អ្នកត្រូវថ្វាយគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ និងចៀមឈ្មោលមួយល្អឥតខ្ចោះ ពីហ្វូងចៀមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ អាល់គីតាប កាលអ្នកធ្វើពិធីគូរបានរំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ |
នេះជាការដែលឯងត្រូវធ្វើ ដើម្បីនឹងញែកអ្នកទាំងនោះចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ គឺត្រូវឲ្យយកគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោល២ដ៏ឥតខ្ចោះ
រួចត្រូវនាំគោឈ្មោលមក នៅមុខត្រសាលជំនុំ ហើយអើរ៉ុន នឹងកូនលោក ត្រូវដាក់ដៃលើក្បាលគោនោះ
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ