Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 43:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​ណា​អ្នក​បាន​សម្អាត​អាស‌នា​រួច​ហើយ អ្នក​ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កាល​អ្នក​ធ្វើ​ពិធី​យញ្ញ‌បូជា​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​ណា​ឯង​បាន​សំអាត​អាសនា​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ នឹង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កាល​អ្នក​ធ្វើ​ពិធី​គូរបាន​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 43:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ញែក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ ឲ្យ​បាន​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង គឺ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ


ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «លុះ​ដល់​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ដំបូង អ្នក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​សម្អាត​ទី​បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម